14. គឺមានលោកស៊ីម៉ូនដែលព្រះអង្គហៅថាពេត្រុស និងប្អូនគាត់ឈ្មោះអនទ្រេ លោកយ៉ាកុប លោកយ៉ូហាន លោកភីលីព លោកបារថូឡូមេ
15. លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនដែលហៅថាអ្នកជាតិនិយម
16. លោកយូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុតដែលក្លាយជាជនក្បត់។
17. កាលបានចុះមកវិញជាមួយពួកគេហើយ ព្រះអង្គបានឈរនៅលើទីរាបស្មើ នោះសិស្សរបស់ព្រះអង្គយ៉ាងច្រើន រួមទាំងប្រជាជនច្រើនកុះករដែលមកពីស្រុកយូដាទាំងមូល ក្រុងយេរូសាឡិម ព្រមទាំងតំបន់មាត់សមុទ្រនៃក្រុងទីរ៉ុស និងក្រុងស៊ីដូន
18. គឺមកដើម្បីស្ដាប់ព្រះអង្គ និងដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់ពួកគេ។ ឯអស់អ្នកដែលរងទុក្ខដោយសារវិញ្ញាណអាក្រក់ក៏បានជា
19. ហើយបណ្ដាជនទាំងអស់រិះរកពាល់ព្រះអង្គ ព្រោះអំណាចដែលចេញពីព្រះអង្គមក បានប្រោសមនុស្សគ្រប់គ្នាឲ្យជា។