7. ដូច្នេះប្រសិនបើអ្នកថ្វាយបង្គំខ្ញុំ នោះអ្វីៗទាំងអស់នឹងក្លាយជារបស់អ្នកហើយ»។
8. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកថា អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយប៉ុណ្ណោះ»
9. អារក្សសាតាំងក៏នាំព្រះអង្គទៅក្រុងយេរូសាឡិម រួចដាក់ព្រះអង្គនៅលើកំពូលព្រះវិហារ ហើយទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ
10. ដ្បិតមានសេចក្ដីចែងទុកមកថា ព្រះអង្គនឹងបង្គាប់ទេវតារបស់ព្រះអង្គពីដំណើរអ្នកដើម្បីការពារអ្នក
11. ហើយទេវតានឹងទ្រអ្នកនៅលើដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម»។
12. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកទៀតថា កុំល្បួងព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ»។
13. កាលអារក្សសាតាំងបានបញ្ចប់សេចក្ដីល្បួងទាំងអស់សព្វគ្រប់ហើយ វាក៏ចាកចេញពីព្រះអង្គទៅ លុះត្រាតែមានឱកាសទៀត។
14. ព្រះយេស៊ូយាងត្រលប់ទៅស្រុកកាលីឡេវិញ ប្រកបដោយអំណាចរបស់ព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គបានឮសុសសាយដល់ស្រុកទាំងអស់នៅជុំវិញ។
15. ព្រះអង្គបានបង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ទាំងទទួលបានការសរសើរតម្កើងពីពួកគេទាំងអស់គ្នា។