លូកា 4:42-44 Khmer Christian Bible (KCB)

42. លុះ​ព្រឹក​ឡើង​ ព្រះអង្គ​ក៏​ចេញ​ទៅ​កន្លែង​ស្ងាត់​មួយ​ ហើយ​បណ្ដាជន​បាន​តាម​រក​ព្រះអង្គ​ កាល​ពួកគេ​បាន​មក​ជួប​ព្រះអង្គ​ហើយ​ ក៏​ឃាត់​ព្រះអង្គ​មិន​ឲ្យ​ចាក​ចេញ​ពី​ពួកគេ។​

43. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ជា​ការ​ចាំ​បាច់​ណាស់​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​ដល់​ក្រុង​ដទៃ​ទៀត​ដែរ​ ដ្បិត​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដើម្បី​ការ​នេះ​ឯង»​

44. ព្រះអង្គ​ក៏​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​នានា​របស់​ជនជាតិ​យូដា។​

លូកា 4