3. ព្រះអង្គក៏មានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ដ្រីមេម៉ាយកី្រក្រម្នាក់នេះបានដាក់តង្វាយច្រើនជាងមនុស្សគ្រប់គ្នា
4. ព្រោះមនុស្សទាំងនោះដាក់តង្វាយពីសំណល់របស់ពួកគេ ប៉ុន្ដែស្ដ្រីម្នាក់នេះ ទោះបើនាងក្រីក្រយ៉ាងណា នាងបានថ្វាយអ្វីៗទាំងអស់ដែលនាងមានដល់ព្រះជាម្ចាស់»។
5. កាលអ្នកខ្លះកំពុងនិយាយអំពីព្រះវិហារដែលបានតុបតែងដោយថ្មប្រណិត និងតង្វាយ ព្រះអង្គក៏មានបន្ទូលថា៖
6. «អ្វីដែលអ្នករាល់គ្នាឃើញទាំងនេះ នៅថ្ងៃមកដល់ ថ្មដែលត្រួតលើគ្នានឹងត្រូវរើចោលគ្មានសល់ឡើយ»។
7. ពួកគេក៏ទូលសួរព្រះអង្គថា៖ «លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណា? នៅពេលការទាំងនេះជិតកើតឡើង តើនឹងមានទីសំគាល់អ្វីខ្លះ?»
8. ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នករាល់គ្នាកុំចាញ់បោកគេឡើយ ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ឬពេលវេលាជិតដល់ហើយ នោះចូរកុំទៅតាមពួកគេឲ្យសោះ។
9. ពេលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងចលាចល ចូរកុំភ័យខ្លាចឡើយ ព្រោះការទាំងអស់នេះត្រូវតែកើតឡើងជាមុន ប៉ុន្ដែមិនទាន់ដល់ទីបញ្ចប់ភ្លាមទេ»។
10. រួចព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ហើយប្រទេសមួយទាស់នឹងប្រទេសមួយ
11. ព្រមទាំងមានការរញ្ជួយដីធំៗ គ្រោះអត់ឃ្លាន និងជំងឺរាតត្បាតនៅតាមកន្លែងផ្សេងៗ ព្រមទាំងមានហេតុការណ៍តក់ស្លុត និងទីសំគាល់ធំៗពីលើមេឃផង។
12. ប៉ុន្ដែនៅមុនសេចក្ដីទាំងអស់នេះ ពួកគេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ប្រគល់អ្នករាល់គ្នាទៅឲ្យសាលាប្រជុំ ហើយដាក់គុកអ្នករាល់គ្នា ទាំងនាំទៅឲ្យស្ដេច និងពួកអភិបាលព្រោះតែឈ្មោះខ្ញុំ