20. ដូច្នេះពួកគេក៏ចាត់អ្នកស៊ើបការណ៍ក្លែងជាអ្នកសុចរិតឃ្លាំមើលព្រះអង្គយ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យពួកគេអាចចាប់កំហុសព្រះបន្ទូលរបស់ព្រះអង្គបាន ហើយប្រគល់ព្រះអង្គឲ្យទៅពួកអ្នកគ្រប់គ្រង និងពួកអាជ្ញាធររបស់លោកអភិបាល។
21. ពួកគេបានសួរព្រះអង្គថា៖ «លោកគ្រូអើយ! យើងដឹងថា លោកនិយាយ និងបង្រៀនយ៉ាងត្រឹមត្រូវ ហើយលោកមិនយោគយល់មុខមនុស្សណាឡើយ ផ្ទុយទៅវិញ លោកបង្រៀនអំពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត
22. តើការបង់ពន្ធដារឲ្យព្រះចៅអធិរាជនោះ ត្រឹមត្រូវតាមវិន័យដែរឬទេ?»
23. ពេលព្រះអង្គឈ្វេងយល់ពីល្បិចកលរបស់ពួកគេ ក៏មានបន្ទូលទៅពួកគេថា៖
24. «ចូរបង្ហាញកាក់មួយឌេណារីដល់ខ្ញុំ តើកាក់នេះមានរូប និងចំណាររបស់នរណា?» ពួកគេទូលថា៖ «ព្រះចៅអធិរាជ»
25. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដូច្នេះ ចូរឲ្យអ្វីៗដែលជារបស់ព្រះចៅអធិរាជដល់ព្រះចៅអធិរាជ ឯអ្វីៗដែលជារបស់ព្រះជាម្ចាស់ដល់ព្រះជាម្ចាស់ចុះ»
26. ដូច្នេះពួកគេមិនអាចចាប់កំហុសព្រះបន្ទូលរបស់ព្រះអង្គនៅចំពោះមុខប្រជាជនបានឡើយ ពួកគេនៅស្ងៀមស្ងាត់ ទាំងនឹកអស្ចារ្យពីចម្លើយរបស់ព្រះអង្គ។
27. ពួកអ្នកខាងគណៈសាឌូស៊ីខ្លះ ដែលនិយាយជំទាស់ថា គ្មានការរស់ឡើងវិញ បានចូលមកជិតសួរព្រះអង្គថា៖
28. «លោកគ្រូ លោកម៉ូសេបានសរសេរទុកសម្រាប់យើងថា ប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់មានប្រពន្ធហើយ ប៉ុន្ដែស្លាប់ទៅដោយគ្មានកូនសោះ នោះប្អូនរបស់គាត់ត្រូវយកប្រពន្ធរបស់គាត់ ដើម្បីបង្កើតកូនឲ្យគាត់