10. លុះដល់រដូវប្រមូលផល គាត់ក៏ចាត់បាវបម្រើម្នាក់ឲ្យទៅឯពួកអ្នកចម្ការ ដើម្បីឲ្យពួកគេចែកផលនៃចម្ការទំពាំងបាយជូរដល់គាត់ ប៉ុន្ដែពួកអ្នកចម្ការបានវាយបណ្ដេញបាវនោះឲ្យមកវិញដោយដៃទទេ។
11. គាត់ក៏បន្ដចាត់បាវបម្រើម្នាក់ទៀតឲ្យទៅ ប៉ុន្ដែពួកគេបានវាយបាវបម្រើនោះ ទាំងប្រមាថទៀតផង ហើយបណ្ដេញឲ្យមកវិញដោយដៃទទេ។
12. គាត់ក៏បន្ដចាត់អ្នកទីបីឲ្យទៅ ប៉ុន្ដែពួកគេបានវាយម្នាក់នេះឲ្យរបួសដែរ ហើយបោះទៅខាងក្រៅ។
13. ម្ចាស់ចម្ការទំពាំងបាយជូរក៏និយាយថា តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅ ប្រហែលជាពួកគេគោរពកូននេះ។
14. ប៉ុន្ដែកាលពួកអ្នកចម្ការឃើញ ក៏និយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ មរតកទាំងអស់នឹងត្រលប់ជារបស់យើងហើយ។
15. ពួកគេក៏បោះកូនប្រុសនោះទៅក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់ចោល។ បន្ទាប់មក តើម្ចាស់ចម្ការទំពាំងបាយជូរនឹងធ្វើដូចម្ដេចចំពោះពួកគេ?
16. គាត់នឹងមកសម្លាប់ពួកអ្នកចម្ការទាំងនេះវិញ ហើយឲ្យចម្ការទំពាំងបាយជូរនោះទៅអ្នកចម្ការផ្សេងទៀត»។ ពេលឮដូច្នេះ ពួកគេនិយាយថា៖ «សូមកុំឲ្យមានរឿងបែបនេះកើតឡើងឡើយ»