36. ពេលឮបណ្ដាជនកំពុងធ្វើដំណើរឆ្លងកាត់នោះ គាត់ក៏សួរអំពីអ្វីដែលកើតឡើងនេះ
37. ពួកគេប្រាប់គាត់ថា៖ «ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតយាងកាត់នេះ»
38. គាត់ក៏ស្រែកថា៖ «ព្រះយេស៊ូជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង»
39. ពួកអ្នកដើរនៅខាងមុខបានបន្ទោសគាត់ឲ្យនៅស្ងៀម ប៉ុន្ដែគាត់ស្រែកថែមទៀតថា៖ «ពូជពង្សដាវីឌអើយ សូមមេត្ដាដល់ខ្ញុំផង!»។
40. ព្រះយេស៊ូក៏ឈប់ ហើយបង្គាប់ឲ្យគេនាំមនុស្សខ្វាក់នោះមកឯព្រះអង្គ ពេលគេនាំគាត់មកជិត ព្រះអង្គក៏សួរគាត់ថា៖
41. «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលវិញថា៖ «ព្រះអម្ចាស់អើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង!»
42. ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ចូរមើលឃើញវិញចុះ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។
43. ភ្លាមនោះ គាត់ក៏មើលឃើញ ហើយដើរតាមព្រះអង្គទាំងសរសើរតម្កើងព្រះជាម្ចាស់ ឯមនុស្សទាំងអស់ដែលបានឃើញ ក៏ថ្វាយការសរសើរដល់ព្រះជាម្ចាស់។