33. វាយនឹងខ្សែតី ហើយសម្លាប់ ប៉ុន្ដែនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ»។
34. ប៉ុន្ដែពួកគេមិនយល់សេចក្ដីទាំងនេះឡើយ ដ្បិតព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ហើយពួកគេមិនយល់ពីសេចក្ដីដែលព្រះអង្គបានមានបន្ទូលទេ។
35. កាលព្រះអង្គយាងជិតដល់ក្រុងយេរីខូរ នោះមានមនុស្សខ្វាក់ម្នាក់កំពុងអង្គុយសុំទាននៅចិញ្ចើមផ្លូវ
36. ពេលឮបណ្ដាជនកំពុងធ្វើដំណើរឆ្លងកាត់នោះ គាត់ក៏សួរអំពីអ្វីដែលកើតឡើងនេះ
37. ពួកគេប្រាប់គាត់ថា៖ «ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតយាងកាត់នេះ»
38. គាត់ក៏ស្រែកថា៖ «ព្រះយេស៊ូជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង»
39. ពួកអ្នកដើរនៅខាងមុខបានបន្ទោសគាត់ឲ្យនៅស្ងៀម ប៉ុន្ដែគាត់ស្រែកថែមទៀតថា៖ «ពូជពង្សដាវីឌអើយ សូមមេត្ដាដល់ខ្ញុំផង!»។
40. ព្រះយេស៊ូក៏ឈប់ ហើយបង្គាប់ឲ្យគេនាំមនុស្សខ្វាក់នោះមកឯព្រះអង្គ ពេលគេនាំគាត់មកជិត ព្រះអង្គក៏សួរគាត់ថា៖
41. «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលវិញថា៖ «ព្រះអម្ចាស់អើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង!»
42. ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ចូរមើលឃើញវិញចុះ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។