14. ពេលព្រះអង្គឃើញក៏មានបន្ទូលទៅពួកគេថា៖ «ចូរទៅបង្ហាញខ្លួនដល់ពួកសង្ឃចុះ» ពេលពួកគេកំពុងទៅ ពួកគេក៏បានជាស្អាត។
15. កាលម្នាក់ក្នុងចំណោមពួកគេឃើញថា ខ្លួនបានជាស្អាតក៏ត្រលប់មកវិញ ទាំងសរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗ
16. ហើយគាត់ផ្កាប់មុខចុះនៅទៀបបាទាព្រះអង្គ ទាំងអរព្រះគុណព្រះអង្គ ឯអ្នកនោះជាជនជាតិសាម៉ារី។