26. លើសពីបញ្ហាទាំងអស់នេះទៀត គឺមានជង្ហុកយ៉ាងធំមួយខណ្ឌផ្ដាច់រវាងយើង និងអ្នករាល់គ្នា ដូច្នេះពួកអ្នកដែលចង់ឆ្លងពីទីនេះទៅឯអ្នករាល់គ្នាមិនអាចឆ្លងបានឡើយ ឬពីទីនោះមកឯយើងក៏មិនបានដែរ។
27. អ្នកមានក៏និយាយទៀតថា ដូច្នេះខ្ញុំសូមអង្វរ លោកឪពុកអើយ! សូមលោកចាត់ឡាសារឲ្យទៅឯគ្រួសារឪពុករបស់ខ្ញុំផង
28. ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់ទៀត ដើម្បីឲ្យគាត់ធ្វើបន្ទាល់ប្រាប់ពួកគេ ក្រែងលោពួកគេមកកន្លែងរងទារុណកម្មនេះដែរ។
29. ប៉ុន្ដែលោកអ័ប្រាហាំប្រាប់ថា ពួកគេមានលោកម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលហើយ ចូរឲ្យពួកគេស្ដាប់អ្នកទាំងនោះចុះ។
30. គាត់ក៏តបវិញថា ទេ លោកឪពុកអ័ប្រាហាំអើយ! បើមានអ្នកណាម្នាក់រស់ពីស្លាប់ទៅឯពួកគេ នោះពួកគេមុខជាប្រែចិត្ដមិនខាន។
31. ប៉ុន្ដែលោកអ័ប្រាហាំប្រាប់វិញថា ប្រសិនបើពួកគេមិនស្ដាប់ម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលផង នោះទោះបីមានអ្នកណាម្នាក់រស់ពីស្លាប់ឡើងវិញក៏ដោយ ក៏ពួកគេមិនជឿដែរ»។