26. គាត់ក៏ហៅបាវបម្រើម្នាក់មកសួរថា តើមានហេតុការណ៍អ្វី?
27. បាវបម្រើនោះប្រាប់គាត់ថា ប្អូនប្រុសរបស់លោកមកវិញហើយ ឪពុករបស់លោកបានកាប់កូនគោដែលបានបំប៉នទុក ព្រោះគាត់បានទទួលកូនមកវិញដោយសុខសាន្ដ។
28. កូនប្រុសច្បងក៏ខឹង ហើយមិនចង់ចូលក្នុងទេ ដូច្នេះឪពុករបស់គាត់បានចេញមកអង្វរគាត់
29. ប៉ុន្ដែគាត់បានឆ្លើយទៅឪពុកថា មើល៍ កូនបានបម្រើលោកឪពុកជាច្រើនឆ្នាំ ហើយមិនដែលមិនស្ដាប់បង្គាប់លោកឪពុកទេ ប៉ុន្ដែលោកឪពុកមិនដែលឲ្យកូនពពែមួយដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអរសប្បាយជាមួយមិត្តភក្តិរបស់ខ្ញុំទេ
30. ប៉ុន្ដែនៅពេលកូនរបស់លោកឪពុកម្នាក់នេះ ដែលជាអ្នកបំផ្លាញទ្រព្យសម្បត្តិរបស់លោកឪពុកជាមួយស្ដ្រីពេស្យាមកដល់ លោកឪពុកក៏កាប់កូនគោដែលបំប៉នទុកសម្រាប់វា។
31. ឪពុកក៏ប្រាប់កូននោះវិញថា កូនអើយ! កូនឯងនៅជាមួយឪពុកជានិច្ច ហើយអ្វីៗដែលជារបស់ឪពុកគឺជារបស់កូនហើយ
32. ដូច្នេះត្រូវតែអរសប្បាយ និងមានអំណរឡើង ព្រោះប្អូនប្រុសរបស់កូននេះបានស្លាប់ហើយ តែរស់ឡើងវិញ និងបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ»។