30. ទាំងនិយាយថា អ្នកនេះចាប់ផ្ដើមសាងសង់បាន ប៉ុន្ដែមិនអាចធ្វើរួចរាល់។
31. ពេលស្ដេចមួយអង្គទៅច្បាំងជាមួយស្ដេចមួយអង្គទៀត តើគាត់មិនអង្គុយពិចារណាជាមុនទេឬអី ដើម្បីឲ្យដឹងថា ទ័ពមួយម៉ឺននាក់របស់គាត់អាចតទល់ជាមួយទ័ពពីរម៉ឺននាក់ដែលកំពុងមកច្បាំងនោះបាន?
32. បើមិនបានទេ ស្ដេចនោះនឹងចាត់ទូតឲ្យទៅសុំចរចារកសន្ដិភាព នៅពេលដែលស្ដេចមួយទៀតនៅឆ្ងាយនៅឡើយ។
33. ដូច្នេះនៅក្នុងចំណោមអ្នកទាំងអស់គ្នា បើមិនលះបង់ទ្រព្យសម្បត្ដិទាំងអស់របស់ខ្លួនទេ នោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
34. អំបិលល្អទេ ប៉ុន្ដែបើអំបិលប្រែជាបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យវាប្រៃវិញបាន?
35. វាគ្មានប្រយោជន៍អ្វីទៀតឡើយ ទោះជាប្រើសម្រាប់ដី ឬជីក៏ដោយ គឺមានតែបោះចោលទៅក្រៅ។ អ្នកណាមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!»