16. តែព្រះអង្គបានមានបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបចំពិធីជប់លៀងពេលល្ងាចដ៏ធំមួយ ហើយគាត់បានអញ្ជើញភ្ញៀវជាច្រើន
17. លុះដល់ពេលម៉ោងអាហារពេលល្ងាច គាត់បានចាត់បាវបម្រើរបស់គាត់ឲ្យទៅប្រាប់ពួកភ្ញៀវដែលបានអញ្ជើញថា សូមអញ្ជើញមក ដ្បិតអ្វីៗបានរៀបចំរួចរាល់ហើយ!
18. ប៉ុន្ដែភ្ញៀវទាំងអស់បានចាប់ផ្ដើមដោះសាបន្ដបន្ទាប់គ្នា គឺអ្នកទីមួយប្រាប់បាវបម្រើនោះថា ខ្ញុំបានទិញចម្ការមួយកន្លែង ហើយខ្ញុំត្រូវទៅមើលចម្ការ សូមឲ្យគាត់អភ័យទោសឲ្យខ្ញុំផង។
19. ម្នាក់ទៀតប្រាប់ថា ខ្ញុំបានទិញគោប្រាំនឹម ហើយខ្ញុំត្រូវទៅសាកទឹមពួកវា សូមឲ្យគាត់អភ័យទោសឲ្យខ្ញុំផង
20. ម្នាក់ផ្សេងទៀតបានប្រាប់ថា ខ្ញុំទើបតែរៀបការប្រពន្ធហើយ ដូច្នេះខ្ញុំមិនអាចទៅបានទេ។
21. កាលបានមកដល់ហើយ បាវបម្រើនោះក៏ជម្រាបចៅហ្វាយគាត់ពីសេចក្ដីទាំងនេះ ពេលនោះម្ចាស់ដំណាក់ខឹងណាស់ ក៏ប្រាប់ទៅបាវបម្រើរបស់គាត់ថា ចូរចេញទៅតាមផ្លូវទាំងធំទាំងតូចក្នុងក្រុងជាប្រញាប់ ហើយចូរនាំអ្នកក្រ មនុស្សពិការ មនុស្សខ្វាក់ និងមនុស្សខ្វិនមកទីនេះចុះ។
22. បន្ទាប់មក បាវបម្រើនោះបានប្រាប់ថា លោកម្ចាស់ អ្វីដែលលោកបានបង្គាប់ បានធ្វើរួចហើយ ប៉ុន្ដែនៅមានកន្លែងសល់ទៀត
23. ចៅហ្វាយក៏ប្រាប់ទៅបាវបម្រើនោះថា ចូរចេញទៅតាមផ្លូវ និងច្រកនានា ហើយតឿនឲ្យពួកគេមក ដើម្បីឲ្យបានពេញដំណាក់របស់ខ្ញុំ
24. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមពួកអ្នកដែលបានអញ្ជើញរួចហើយ នោះគ្មានអ្នកណាម្នាក់នឹងបានភ្លក់អាហារពេលល្ងាចរបស់ខ្ញុំឡើយ!»
25. ពេលស្ដេចមួយអង្គទៅច្បាំងជាមួយស្ដេចមួយអង្គទៀត តើគាត់មិនអង្គុយពិចារណាជាមុនទេឬអី ដើម្បីឲ្យដឹងថា ទ័ពមួយម៉ឺននាក់របស់គាត់អាចតទល់ជាមួយទ័ពពីរម៉ឺននាក់ដែលកំពុងមកច្បាំងនោះបាន?
26. «បើអ្នកណាមកឯខ្ញុំ ដោយមិនស្អប់ឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងសូម្បីតែជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ
27. ហើយអ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះក៏មិនអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ
28. ដ្បិតក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាចង់សង់ប៉មមួយ តើមិនអង្គុយគិតជាមុនអំពីការចំណាយទេឬអី ដើម្បីឲ្យដឹងថាមានគ្រប់គ្រាន់នឹងធ្វើឲ្យរួចរាល់ឬអត់?
29. ក្រែងលោពេលចាក់គ្រឹះហើយ មិនអាចធ្វើរួចរាល់បាន មនុស្សគ្រប់គ្នាដែលឃើញនឹងចាប់ផ្ដើមចំអកឲ្យជាមិនខាន