6. រួចព្រះអង្គក៏មានបន្ទូលរឿងប្រៀបប្រដូចនេះថា៖ «មានបុរសម្នាក់មានដើមល្វាមួយដើមដែលបានដាំក្នុងចម្ការរបស់គាត់ ហើយគាត់បានមករកផ្លែនៅលើដើមនោះ ប៉ុន្ដែមិនបានឃើញអ្វីសោះ
7. គាត់ក៏ប្រាប់ទៅអ្នកថែចម្ការថា មើល៍ បីឆ្នាំមកហើយដែលខ្ញុំបានមករកផ្លែពីដើមល្វានេះ ប៉ុន្ដែមិនបានឃើញអ្វីសោះ ចូរកាប់ចោលទៅ ហេតុអ្វីទុកឲ្យនៅខាតដីដូច្នេះ?
8. ប៉ុន្ដែអ្នកនោះនិយាយតបទៅគាត់ថា លោកម្ចាស់ ទុកវាមួយឆ្នាំនេះសិនទៅ ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជីមើល៍
9. ក្រែងលោឆ្នាំក្រោយមានផ្លែ ប៉ុន្ដែបើគ្មានទេសឹមកាប់វាចោលចុះ»។
10. នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គកំពុងបង្រៀនក្នុងសាលាប្រជុំ
11. មើល៍ មានស្ដ្រីម្នាក់មានវិញ្ញាណនៃជំងឺបានចូលអស់រយៈពេលដប់ប្រាំបីឆ្នាំ ធ្វើឲ្យគាត់កោងខ្នងមិនអាចងើបត្រង់បានទាល់តែសោះ។
12. ពេលព្រះយេស៊ូឃើញ ក៏ហៅគាត់ រួចមានបន្ទូលទៅគាត់ថា៖ «នាងអើយ! អ្នកត្រូវបានដោះឲ្យរួចពីជំងឺរបស់អ្នកហើយ»
13. ព្រះអង្គក៏ដាក់ព្រះហស្ដលើគាត់ ហើយគាត់ក៏បានងើបត្រង់ឡើងភ្លាម ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់។