1. ក្នុងពេលតែមួយនោះ មានអ្នកខ្លះបានមករៀបរាប់ប្រាប់ព្រះយេស៊ូអំពីពួកអ្នកស្រុកកាលីឡេដែលត្រូវលោកពីឡាត់លាយឈាមរបស់ពួកគេជាមួយយញ្ញបូជារបស់ពួកគេ
2. ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាគិតថា អ្នកស្រុកកាលីឡេទាំងនេះជាមនុស្សបាបលើសពួកអ្នកស្រុកកាលីឡេទាំងអស់ ដោយព្រោះតែពួកគេរងទុក្ខវេទនាយ៉ាងដូច្នេះឬ?
3. មិនមែនទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា ដរាបណាអ្នករាល់គ្នាមិនប្រែចិត្ដទេ នោះអ្នករាល់គ្នានឹងវិនាសដូច្នោះដែរ
4. ឬមួយអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំសង្កត់ស្លាប់ទាំងនោះជាមនុស្សបាបលើសមនុស្សទាំងអស់ ដែលរស់នៅក្រុងយេរូសាឡិមឬ?
5. មិនមែនទេ តែខ្ញុំប្រាប់អ្នករាល់គ្នាថា ដរាបណាអ្នករាល់គ្នាមិនប្រែចិត្ដទេ នោះអ្នករាល់គ្នានឹងវិនាសដូច្នោះដែរ»។
6. រួចព្រះអង្គក៏មានបន្ទូលរឿងប្រៀបប្រដូចនេះថា៖ «មានបុរសម្នាក់មានដើមល្វាមួយដើមដែលបានដាំក្នុងចម្ការរបស់គាត់ ហើយគាត់បានមករកផ្លែនៅលើដើមនោះ ប៉ុន្ដែមិនបានឃើញអ្វីសោះ
7. គាត់ក៏ប្រាប់ទៅអ្នកថែចម្ការថា មើល៍ បីឆ្នាំមកហើយដែលខ្ញុំបានមករកផ្លែពីដើមល្វានេះ ប៉ុន្ដែមិនបានឃើញអ្វីសោះ ចូរកាប់ចោលទៅ ហេតុអ្វីទុកឲ្យនៅខាតដីដូច្នេះ?
8. ប៉ុន្ដែអ្នកនោះនិយាយតបទៅគាត់ថា លោកម្ចាស់ ទុកវាមួយឆ្នាំនេះសិនទៅ ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជីមើល៍
9. ក្រែងលោឆ្នាំក្រោយមានផ្លែ ប៉ុន្ដែបើគ្មានទេសឹមកាប់វាចោលចុះ»។