8. ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាអ្នកនោះមិនក្រោកឡើងយកអ្វីឲ្យគាត់ ដោយព្រោះគាត់ជាសម្លាញ់នឹងគ្នាក៏ដោយ ក៏គង់តែអ្នកនោះក្រោកឡើងយកឲ្យគាត់តាមសេចក្ដីត្រូវការដោយព្រោះការទទូចសុំរបស់គាត់ដែរ។
9. ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសុំ នោះអ្នករាល់គ្នានឹងបានទទួល ចូររក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា។
10. ដ្បិតអ្នកណាសុំ នោះបានទទួល អ្នកណារក នោះបានឃើញ ហើយអ្នកណាគោះ នោះនឹងបើកឲ្យ
11. តើមានឪពុកណាក្នុងចំណោមអ្នករាល់គ្នាឲ្យពស់វែកដល់កូន ពេលកូនសុំត្រីដែរឬទេ?
12. ឬឲ្យខ្យាដំរីដល់កូន ពេលកូនសុំពងមាន់ដែរឬទេ?
13. ដូច្នេះបើអ្នករាល់គ្នាជាមនុស្សអាក្រក់ចេះឲ្យអំណោយល្អៗដល់កូន នោះព្រះវរបិតារបស់អ្នករាល់គ្នាដែលនៅស្ថានសួគ៌នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលសុំពីព្រះអង្គលើសជាងនេះទៅទៀត!»
14. ព្រះយេស៊ូកំពុងបណ្ដេញអារក្សដែលបានធ្វើឲ្យមនុស្សគ ពេលវាចេញហើយ មនុស្សគនោះក៏អាចនិយាយបានវិញ ហើយបណ្ដាជននឹកអស្ចារ្យ
15. ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេនិយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្សដោយសារមេអារក្សបេលសេប៊ូលទេតើ»
16. អ្នកខ្លះទៀតល្បងលព្រះអង្គ ដោយរកទីសំគាល់នៃស្ថានសួគ៌ពីព្រះអង្គ
17. ប៉ុន្ដែកាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នគរណាបែកបាក់គ្នា នោះវិនាសហើយ ឯគ្រួសារណាបែកបាក់គ្នា នោះដួលរលំហើយ
18. បើអារក្សសាតាំងបែកបាក់គ្នាវា តើនគររបស់ពួកវានឹងស្ថិតស្ថេរយ៉ាងដូចម្ដេចបាន? ដ្បិតអ្នករាល់គ្នានិយាយថា ខ្ញុំបណ្ដេញពួកអារក្សដោយសារអារក្សបេលសេប៊ូល
19. ហើយបើខ្ញុំបណ្ដេញពួកអារក្សដោយអារក្សបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាបណ្ដេញពួកវាដោយសារអ្នកណា? ដូច្នេះពួកគេនឹងត្រលប់ជាចៅក្រមរបស់អ្នករាល់គ្នា
20. ប៉ុន្ដែបើខ្ញុំបណ្ដេញពួកអារក្សដោយអំណាចរបស់ព្រះជាម្ចាស់ នោះនគរព្រះជាម្ចាស់បានមកដល់អ្នករាល់គ្នាហើយ។
21. នៅពេលមនុស្សខ្លាំងប្រដាប់អាវុធយាមផ្ទះរបស់គាត់ នោះទ្រព្យសម្បត្ដិរបស់គាត់មុខជាគង់វង្ស។