43. វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកខាងគណៈផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ ហើយចូលចិត្តឲ្យគេគោរពនៅតាមទីប្រជុំជន។
44. វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរដែលគេមើលមិនដឹង ហើយមនុស្សក៏ដើរជាន់លើដោយមិនដឹងខ្លួន»
45. មានម្នាក់ក្នុងចំណោមពួកអ្នកជំនាញច្បាប់បានទូលតបទៅព្រះអង្គថា៖ «លោកគ្រូ លោកនិយាយសេចក្ដីទាំងនេះ គឺលោកត្មះតិះដៀលយើងដែរ»
46. ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «វេទនាដល់អ្នករាល់គ្នាដែរ ពួកអ្នកជំនាញច្បាប់ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកធ្ងន់ដែលពិបាកធ្វើតាមលើមនុស្ស ប៉ុន្ដែអ្នករាល់គ្នាវិញ មិនបានយកម្រាមដៃណាមួយមកប៉ះបន្ទុកទាំងនេះសោះឡើយ។
47. វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាសង់ស្ដូបរបស់ពួកអ្នកនាំព្រះបន្ទូលដែលដូនតារបស់អ្នករាល់គ្នាបានសម្លាប់។
48. ដូច្នេះអ្នករាល់គ្នាជាសាក្សី ហើយអ្នករាល់គ្នាក៏យល់ស្របនឹងអំពើរបស់ដូនតាអ្នករាល់គ្នាដែរ គឺដូនតារបស់អ្នករាល់គ្នាបានសម្លាប់ពួកគេ ឯអ្នករាល់គ្នាវិញសង់ស្ដូបឲ្យពួកគេ។
49. ដូច្នេះហើយព្រះជាម្ចាស់ក៏បានមានបន្ទូលដោយព្រះប្រាជ្ញាញាណថា យើងនឹងចាត់ពួកអ្នកនាំព្រះបន្ទូល និងពួកសាវកឲ្យទៅឯពួកគេ ប៉ុន្ដែពួកគេនឹងសម្លាប់ ហើយបៀតបៀនអ្នកខ្លះក្នុងចំណោមអ្នកទាំងនោះ