39. ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «អ្នករាល់គ្នាជាអ្នកខាងគណៈផារិស៊ីសំអាតពែង និងចានតែខាងក្រៅ ប៉ុន្ដែខាងក្នុងអ្នករាល់គ្នាវិញ ពេញដោយសេចក្ដីលោភលន់ និងសេចក្ដីអាក្រក់។
40. ពួកមនុស្សល្ងង់អើយ! ព្រះដែលបានបង្កើតខាងក្រៅ តើព្រះអង្គមិនបង្កើតខាងក្នុងដែរទេឬ?
41. ដូច្នេះចូរយករបស់នៅខាងក្នុងមកចែកទាន នោះរបស់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។
42. វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកខាងគណៈផារិស៊ី ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម រមៀត និងបន្លែគ្រប់មុខ ប៉ុន្ដែអ្នករាល់គ្នាល្មើសលើសេចក្ដីយុត្ដិធម៌ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ អ្នករាល់គ្នាត្រូវប្រព្រឹត្ដតាមសេចក្ដីទាំងនេះ សេចក្ដីទាំងនេះចាំបាច់ត្រូវតែធ្វើ ហើយក៏មិនត្រូវល្មើសនឹងសេចក្ដីទាំងនេះដែរ។
43. វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកខាងគណៈផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ ហើយចូលចិត្តឲ្យគេគោរពនៅតាមទីប្រជុំជន។
44. វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរដែលគេមើលមិនដឹង ហើយមនុស្សក៏ដើរជាន់លើដោយមិនដឹងខ្លួន»
45. មានម្នាក់ក្នុងចំណោមពួកអ្នកជំនាញច្បាប់បានទូលតបទៅព្រះអង្គថា៖ «លោកគ្រូ លោកនិយាយសេចក្ដីទាំងនេះ គឺលោកត្មះតិះដៀលយើងដែរ»