22. ប៉ុន្ដែនៅពេលមនុស្សខ្លាំងជាងគាត់មកយកឈ្នះលើគាត់ អ្នកនោះនឹងដកយកអាវុធជាទីទុកចិត្ដរបស់គាត់ចេញ រួចក៏យករបស់ដែលប្លន់បានទៅចែកគ្នាទៀតផង។
23. អ្នកដែលមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ អ្នកដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះកំចាត់កំចាយហើយ។
24. ពេលវិញ្ញាណអាក្រក់ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្ដែរកមិនបាន នោះវានិយាយថា អញនឹងត្រលប់ទៅផ្ទះរបស់អញដែលអញបានចេញមកនោះវិញ
25. ហើយពេលមកដល់ វាក៏ឃើញថាផ្ទះនោះបោសស្អាត ទាំងមានរបៀបផង