លូកា 1:70-76 Khmer Christian Bible (KCB)

70. ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​តាមរយៈ​មាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​តាំងពី​ដើម​រៀង​មក​

71. គឺ​ជា​សេចក្ដី​សង្គ្រោះ​ឲ្យ​ផុត​ពី​ខ្មាំង​សត្រូវ​របស់​យើង​ និង​ពី​ដៃ​របស់​មនុស្ស​ទាំង​អស់​ដែល​ស្អប់​យើង​

72. ដើម្បី​ប្រោស​ប្រទាន​សេចក្ដី​មេត្ដា​ករុណា​ដល់​ដូនតា​របស់​យើង​ និង​ដើម្បី​នឹកចាំ​ពី​កិច្ច​ព្រមព្រៀង​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​

73. ជា​សម្បថ​ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ​ជា​ដូនតា​របស់​យើង​ គឺ​ប្រោស​ប្រទាន​ឲ្យ​យើង​

74. ផុត​ពី​ដៃ​ខ្មាំង​សត្រូវ​ទាំងឡាយ​របស់​យើង​ ដើម្បី​ឲ្យ​យើង​បម្រើ​ព្រះអង្គ​ដោយ​ឥត​ភ័យ​ខ្លាច​

75. ដោយ​សេចក្ដី​បរិសុទ្ធ​ និង​សេចក្ដី​សុចរិត​ក្នុង​ព្រះវត្ដមាន​របស់​ព្រះអង្គ​អស់​មួយ​ជីវិត​របស់​យើង។​

76. ឱ​ទារក​តូច​អើយ!​ អ្នក​នឹង​ត្រូវ​គេ​ហៅ​ដែរ​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ដ្បិត​អ្នក​នឹង​ទៅ​មុខ​មុន​ព្រះអម្ចាស់​ ដើម្បី​រៀបចំ​ដំណើរ​របស់​ព្រះអង្គ​

លូកា 1