39. នៅគ្រានោះ នាងម៉ារាក៏ក្រោកឡើងធ្វើដំណើរទៅតំបន់ភ្នំដោយប្រញាប់ប្រញាល់សំដៅទៅក្រុងមួយក្នុងស្រុកយូដា
40. រួចនាងក៏ចូលទៅក្នុងផ្ទះរបស់លោកសាការី ហើយបានជម្រាបសួរនាងអេលីសាបិត។
41. ពេលនាងអេលីសាបិតបានឮពាក្យជម្រាបសួររបស់នាងម៉ារា ទារកនៅក្នុងផ្ទៃរបស់នាងក៏បំរះឡើង ឯនាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ
42. រួចនាងក៏ស្រែកដោយសំឡេងខ្លាំងៗថា៖ «អ្នកមានពរណាស់ក្នុងចំណោមពួកស្ដ្រី ឯកូនក្នុងផ្ទៃរបស់អ្នកគឺជាព្រះពរហើយ
43. តើនេះកើតឡើងចំពោះខ្ញុំយ៉ាងដូចម្ដេចហ្ន៎ បានជាមាតារបស់ព្រះអម្ចាស់នៃខ្ញុំមកឯខ្ញុំដូច្នេះ?
44. ព្រោះមើល៍ ពេលសំឡេងជម្រាបសួររបស់អ្នកបានឮដល់ត្រចៀកខ្ញុំ ទារកក្នុងផ្ទៃរបស់ខ្ញុំបានបំរះដោយអំណរ
45. ស្ដ្រីណាដែលជឿថា សេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលនឹងសម្រេចពិតប្រាកដមែន នោះមានពរហើយ»។
46. រួចនាងម៉ារាតបថា៖ «ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់
47. ហើយវិញ្ញាណខ្ញុំសប្បាយរីករាយខ្លាំងណាស់នឹងព្រះជាម្ចាស់ជាព្រះអង្គសង្គ្រោះនៃខ្ញុំ
48. ដ្បិតព្រះអង្គបានទតសន្ដោសដល់ភាពទន់ទាបនៃបាវបម្រើរបស់ព្រះអង្គ។ មើល៍ ចាប់ពីពេលនេះតទៅ មនុស្សគ្រប់ជំនាន់នឹងរាប់ខ្ញុំថាជាអ្នកមានពរ
49. ព្រោះព្រះដ៏មានអំណាចបានធ្វើការអស្ចារ្យដល់ខ្ញុំ ហើយព្រះនាមព្រះអង្គក៏បរិសុទ្ធ