1. មានមនុស្សជាច្រើនបានព្យាយាមចងក្រងរឿងរ៉ាវអំពីហេតុការណ៍ទាំងឡាយដែលបានសម្រេចនៅក្នុងចំណោមយើង
2. គឺទៅតាមអស់អ្នកជាសាក្សីផ្ទាល់ភ្នែកតាំងពីដំបូង និងបានត្រលប់ជាអ្នកបម្រើព្រះបន្ទូលដែលបានប្រគល់ឲ្យយើង
3. ដូច្នេះលោកថេវភីលជាទីគោរពដ៏ខ្ពង់ខ្ពស់អើយ! កាលដែលខ្ញុំសាកសួរសព្វគ្រប់យ៉ាងហ្មត់ចត់តាំងពីដំបូងមក នោះក៏យល់ឃើញថាជាការប្រសើរសម្រាប់ខ្ញុំដែរ ដែលសរសេរតាមលំដាប់លំដោយជូនដល់លោក
4. ដើម្បីឲ្យលោកដឹងថា សេចក្ដីទាំងឡាយដែលលោកបានរៀនមកនោះ ជាការពិតប្រាកដ។
5. នៅសម័យស្ដេចហេរ៉ូឌ ជាស្ដេចស្រុកយូដា មានសង្ឃម្នាក់ក្នុងក្រុមសង្ឃអ័ប៊ីយ៉ា ឈ្មោះសាការី មានប្រពន្ធម្នាក់ឈ្មោះអេលីសាបិត ជាពូជពង្សរបស់លោកអើរ៉ុន
6. ពួកគេទាំងពីរនាក់សុចរិតនៅចំពោះព្រះជាម្ចាស់ ដោយដើរតាមបញ្ញត្ដិ និងច្បាប់ទាំងឡាយរបស់ព្រះអម្ចាស់ឥតបន្ទោសបានឡើយ