រ៉ូម 7:20-25 Khmer Christian Bible (KCB)

20. ដូច្នេះ​ បើ​ខ្ញុំ​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ នោះ​មិន​មែន​ជា​ខ្ញុំ​ទេ​ដែល​ធ្វើ​កិច្ចការ​នោះ​ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​ទេ​ជា​អ្នក​ធ្វើ។​

21. ហេតុនេះ​ ខ្ញុំ​រក​ឃើញ​គោលការណ៍​មួយ​ គឺ​នៅ​ពេល​ខ្ញុំ​ចង់​ធ្វើ​ការ​ល្អ​ នោះ​សេចក្ដី​អាក្រក់​ក៏​ចេះ​តែ​នៅ​ជាមួយ​ខ្ញុំ​ជានិច្ច​

22. ដ្បិត​មនុស្ស​ខាង​ក្នុង​របស់​ខ្ញុំ​ពេញ​ចិត្ត​នឹង​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ណាស់​

23. ប៉ុន្ដែ​ខ្ញុំ​ឃើញ​គោលការណ៍​មួយ​ទៀត​នៅ​ក្នុង​អវយវៈ​ទាំងឡាយ​ក្នុង​រូបកាយ​របស់​ខ្ញុំ​ដែល​កំពុង​ច្បាំង​ទាស់​នឹង​គោលការណ៍​នៃ​គំនិត​របស់​ខ្ញុំ​ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រលប់​ជា​ឈ្លើយ​របស់​គោលការណ៍​នៃបាប​ដែល​មាន​ក្នុង​អវយវៈ​ទាំង​ឡាយ​របស់​ខ្ញុំ។​

24. ខ្ញុំ​ជា​មនុស្ស​វេទនា​ណាស់​ តើ​អ្នកណា​អាច​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​រូបកាយ​នៃ​សេចក្ដី​ស្លាប់​នេះ​បាន?​

25. សូម​អរព្រះគុណ​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ ដូច្នេះ​ខាង​គំនិត​របស់​ខ្ញុំ​ ខ្ញុំ​បម្រើ​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ ឯ​ខាង​សាច់ឈាមរបស់​ខ្ញុំ​ ខ្ញុំ​បម្រើ​គោលការណ៍​របស់​បាប។​

រ៉ូម 7