17. អរព្រះគុណព្រះជាម្ចាស់ណាស់ ពីដើមអ្នករាល់គ្នាជាបាវបម្រើរបស់បាប ប៉ុន្ដែអ្នករាល់គ្នាបានស្ដាប់បង្គាប់អស់ពីចិត្តតាមគំរូនៃសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល
18. ដូច្នេះ ព្រះអង្គក៏បានប្រោសឲ្យរួចពីបាប រួចឲ្យអ្នករាល់គ្នាត្រលប់ជាបាវបម្រើនៃសេចក្ដីសុចរិត។
19. ដោយសារភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ខ្ញុំសូមនិយាយតាមបែបមនុស្សលោកទៅចុះ គឺពីមុនអ្នករាល់គ្នាបានប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាបម្រើសេចក្ដីស្មោកគ្រោក និងសេចក្ដីទុច្ចរិតដែលនាំទៅសេចក្ដីអាក្រក់ជាយ៉ាងណា ឥឡូវនេះចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នានោះបម្រើសេចក្ដីសុចរិតដែលនាំទៅភាពបរិសុទ្ធជាយ៉ាងនោះដែរ។
20. នៅពេលអ្នករាល់គ្នាជាបាវបម្រើរបស់បាប នោះអ្នករាល់គ្នាដាច់ចេញពីសេចក្ដីសុចរិត