រ៉ូម 3:3-6 Khmer Christian Bible (KCB)

3. ចុះ​បើ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​មិន​ជឿ​ តើ​យ៉ាង​ដូចម្ដេច​ដែរ​?​ តើ​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​នឹង​បំផ្លាញ​ភាព​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ឬ?​

4. ​មិន​មែន​ដូច្នោះ​ទេ!​ ព្រះជាម្ចាស់​នៅ​តែ​ពិត​ត្រង់​ ទោះបី​ជា​មនុស្ស​គ្រប់​គ្នា​ជា​អ្នក​កុហក​ក្ដី​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដើម្បី​ឲ្យ​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គ​ ហើយ​មាន​ជ័យ​ជំនះ​នៅ​ពេល​គេ​ជំនុំជម្រះ​ព្រះអង្គ»។​

5. បើ​សេចក្ដី​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​ព្រះជាម្ចាស់​ទុច្ចរិត​ដែរ​ឬ​ ​នៅពេល​ព្រះអង្គ​ដាក់ទោស​យើង​ (គឺ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​ទេ)?​

6. មិន​មែន​ដូច្នោះ​ទេ!​ បើ​ព្រះជាម្ចាស់​ទុច្ចរិត​មែន​ តើ​ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​យ៉ាង​ដូចម្ដេច?​

រ៉ូម 3