4. ឬមួយអ្នកកំពុងមើលងាយសេចក្ដីសប្បុរស សេចក្ដីអត់អោន និងសេចក្ដីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គ ទាំងមិនដឹងថា សេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់នាំអ្នកឲ្យប្រែចិត្តទេឬ?
5. ដោយសារអ្នកមានចិត្ដរឹងរូស មិនប្រែចិត្ត នោះអ្នកកំពុងសន្សំសេចក្ដីក្រោធទុកសម្រាប់ខ្លួននៅថ្ងៃដែលព្រះជាម្ចាស់បង្ហាញសេចក្ដីក្រោធ និងការជំនុំជម្រះដ៏សុចរិត
6. ដែលព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ។
7. រីឯអ្នកដែលប្រព្រឹត្ដល្អដោយមានការស៊ូទ្រាំ ទាំងស្វែងរកសេចក្ដីរុងរឿង កិត្តិយស និងភាពមិនពុករលួយ នោះនឹងបានជីវិតអស់កល្បជានិច្ច
8. រីឯអស់អ្នកដែលមានចិត្ដអាត្មានិយម មិនស្ដាប់តាមសេចក្ដីពិត តែបែរជាស្ដាប់តាមសេចក្ដីទុច្ចរិត នោះនឹងបានសេចក្ដីក្រោធ និងការដាក់ទោសវិញ។
9. គ្រប់ព្រលឹងមនុស្សដែលប្រព្រឹត្តអាក្រក់ នឹងមានសេចក្ដីវេទនា និងសេចក្ដីទុក្ខព្រួយ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក
10. ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្ដល្អ នោះនឹងបានសេចក្ដីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ដ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក។
11. ដ្បិតព្រះជាម្ចាស់មិនមានសេចក្ដីលំអៀងឡើយ។