25. ឥឡូវនេះ ខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីនឹងបម្រើពួកបរិសុទ្ធសិន
26. ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃសុខចិត្ដបរិច្ចាគមួយចំនួនជួយអ្នកក្រីក្រក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម
27. មែនហើយ ពួកគេពេញចិត្ដធ្វើដូច្នេះណាស់ ព្រោះពួកគេជំពាក់អ្នកទាំងនោះ ដ្បិតសាសន៍ដទៃបានទទួលចំណែកខាងវិញ្ញាណពីអ្នកទាំងនោះ បានជាសាសន៍ដទៃត្រូវផ្គត់ផ្គង់ចំណែកខាងសាច់ឈាមដល់អ្នកទាំងនោះវិញ
28. ដូច្នេះពេលណាខ្ញុំបំពេញកិច្ចការនេះចប់សព្វគ្រប់ គឺប្រគល់ជំនួយដល់អ្នកទាំងនោះរួចហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្បាញដោយឆៀងចូលជួបអ្នករាល់គ្នា