14. ចូរឲ្យពរដល់ពួកអ្នកបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរ កុំដាក់បណ្ដាសាឲ្យសោះ
15. ចូរអរសប្បាយជាមួយពួកអ្នកអរសប្បាយ ហើយយំជាមួយពួកអ្នកយំ
16. ចូរមានគំនិតឲ្យចុះសម្រុងគ្នាទៅវិញទៅមក កុំមានគំនិតឆ្មើងឆ្មៃ ត្រូវចុះសម្រុងជាមួយអ្នកទន់ទាប ហើយកុំគិតថាខ្លួនឯងឆ្លាតឡើយ។
17. ចូរកុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ ត្រូវតាំងចិត្ដធ្វើការល្អនៅចំពោះមនុស្សទាំងអស់
18. ចំពោះអ្នករាល់គ្នាវិញ ចូររស់នៅជាមួយមនុស្សទាំងអស់ដោយសុខសាន្ដចុះ បើធ្វើកើត។
19. បងប្អូនជាទីស្រឡាញ់អើយ! ចូរកុំសងសឹកដោយខ្លួនឯងឡើយ ប៉ុន្ដែទុកឲ្យព្រះជាម្ចាស់បញ្ចេញកំហឹងចុះ ដ្បិតមានសេចក្ដីចែងទុកថា៖ «ព្រះអម្ចាស់មានបន្ទូលថា ការសងសឹកស្រេចលើយើង យើងនឹងតបស្នងពួកគេវិញ