34. តើមានអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់ ឬធ្លាប់ធ្វើជាអ្នកផ្ដល់យោបល់ដល់ព្រះអង្គដែរឬទេ?
35. តើមានអ្នកណាធ្លាប់ថ្វាយដល់ព្រះអង្គជាមុន ដើម្បីឲ្យព្រះអង្គតបស្នងដល់ខ្លួនវិញដែរឬទេ?
36. ដ្បិតអ្វីៗទាំងអស់កើតមកពីព្រះអង្គ ដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។ សូមឲ្យព្រះអង្គប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។