39. ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំបានមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះ គឺដើម្បីឲ្យពួកអ្នកដែលមើលមិនឃើញបានភ្លឺឡើង ហើយឲ្យពួកអ្នកដែលមើលឃើញត្រលប់ជាខ្វាក់វិញ»
40. កាលពួកអ្នកខាងគណៈផារិស៊ីខ្លះ ដែលនៅជាមួយព្រះអង្គបានឮដូច្នេះ ក៏ទូលសួរព្រះអង្គថា៖ «តើយើងខ្វាក់ដែរឬទេ?»
41. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើអ្នករាល់គ្នាជាមនុស្សខ្វាក់ អ្នករាល់គ្នាគ្មានបាបទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នានិយាយថា យើងមើលឃើញ នោះបាបរបស់អ្នករាល់គ្នានៅតែមាន។