52. ពួកជនជាតិយូដាក៏ទូលទៅព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងថា អ្នកមានអារក្សចូលមែនហើយ។ លោកអ័ប្រាហាំ និងពួកអ្នកនាំព្រះបន្ទូលបានស្លាប់ទៅហើយ ប៉ុន្ដែអ្នកបែរជានិយាយថា បើអ្នកណាកាន់តាមពាក្យសំដីរបស់អ្នក អ្នកនោះនឹងមិនស្គាល់សេចក្ដីស្លាប់ទៀតឡើយ។
53. តើអ្នកធំជាងលោកអ័ប្រាហាំ ជាដូនតារបស់យើង និងពួកអ្នកនាំព្រះបន្ទូលដែលបានស្លាប់ទៅហើយនោះឬ? តើអ្នកតាំងខ្លួនជានរណា?»
54. ព្រះយេស៊ូឆ្លើយថា៖ «បើខ្ញុំតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំឥតប្រយោជន៍ទេ គឺព្រះវរបិតារបស់ខ្ញុំទេដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នានិយាយថា ជាព្រះរបស់យើង
55. ប៉ុន្ដែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ រីឯខ្ញុំ ខ្ញុំស្គាល់ព្រះអង្គ បើខ្ញុំនិយាយថា ខ្ញុំមិនស្គាល់ព្រះអង្គ នោះខ្ញុំនឹងត្រលប់ជាអ្នកកុហកដូចអ្នករាល់គ្នាដែរ ប៉ុន្ដែខ្ញុំស្គាល់ព្រះអង្គពិតមែន ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គទៀត។