48. ពួកជនជាតិយូដាទូលឆ្លើយទៅព្រះអង្គថា៖ «តើយើងនិយាយមិនត្រូវទេឬអីថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល?»
49. ព្រះយេស៊ូមានបន្ទូលតបថា៖ «ខ្ញុំគ្មានអារក្សចូលទេ ផ្ទុយទៅវិញ ខ្ញុំគោរពព្រះវរបិតារបស់ខ្ញុំ ប៉ុន្ដែអ្នករាល់គ្នាបែរជាប្រមាថខ្ញុំទៅវិញ។
50. ខ្ញុំមិនស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំទេ មានព្រះមួយអង្គកំពុងស្វែងរក ហើយកំពុងជំនុំជម្រះ
51. ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនជួបសេចក្ដីស្លាប់ឡើយ»។
52. ពួកជនជាតិយូដាក៏ទូលទៅព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងថា អ្នកមានអារក្សចូលមែនហើយ។ លោកអ័ប្រាហាំ និងពួកអ្នកនាំព្រះបន្ទូលបានស្លាប់ទៅហើយ ប៉ុន្ដែអ្នកបែរជានិយាយថា បើអ្នកណាកាន់តាមពាក្យសំដីរបស់អ្នក អ្នកនោះនឹងមិនស្គាល់សេចក្ដីស្លាប់ទៀតឡើយ។