60. ពេលពួកសិស្សរបស់ព្រះអង្គជាច្រើនបានឮដូច្នេះ ពួកគេក៏និយាយថា៖ «ពាក្យនេះហួសហេតុពេក តើអ្នកណាអាចទទួលយកបាន?»
61. កាលព្រះយេស៊ូដឹងថា ពួកសិស្សរបស់ព្រះអង្គកំពុងរអ៊ូរទាំអំពីពាក្យសំដីទាំងនេះ ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «តើពាក្យសំដីទាំងនេះធ្វើឲ្យអ្នករាល់គ្នាទាស់ចិត្តឬ?
62. ចុះទម្រាំអ្នករាល់គ្នាឃើញកូនមនុស្សឡើងទៅកន្លែងដែលលោកនៅពីមុនវិញនោះ យ៉ាងណាទៅ!
63. វិញ្ញាណផ្ដល់ជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើយ ឯពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ ហើយជាជីវិត
64. ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះមិនជឿទេ» ព្រះយេស៊ូបានដឹងតាំងពីដំបូងថា អ្នកណាជាអ្នកមិនជឿ ហើយអ្នកណាជាអ្នកក្បត់ព្រះអង្គ។
65. ព្រះអង្គមានបន្ទូលទៀតថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចមកឯខ្ញុំបានទេ លើកលែងតែព្រះវរបិតានាំគេមក»។
66. តាំងពីពេលនោះមក សិស្សរបស់ព្រះអង្គជាច្រើនបានដកខ្លួនលែងដើរជាមួយព្រះអង្គទៀត។
67. ព្រះយេស៊ូមានបន្ទូលទៅសាវកទាំងដប់ពីរថា៖ «តើអ្នករាល់គ្នាចង់ចាកចេញដែរឬ?»