51. ខ្ញុំជានំប៉័ងជីវិតដែលចុះមកពីស្ថានសួគ៌ បើអ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច ហើយនំប៉័ងដែលខ្ញុំនឹងឲ្យ ដើម្បីឲ្យមនុស្សលោកមានជីវិតនោះ គឺជារូបសាច់របស់ខ្ញុំ»។
52. ពេលនោះ ពួកជនជាតិយូដាជជែកគ្នាថា៖ «តើអ្នកនេះអាចឲ្យសាច់របស់គាត់មកយើងបរិភោគបានយ៉ាងដូចម្តេច?»
53. ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បើអ្នករាល់គ្នាមិនបរិភោគសាច់ និងមិនផឹកឈាមរបស់កូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។
54. អ្នកណាបរិភោគសាច់ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ
55. ពីព្រោះសាច់របស់ខ្ញុំជាអាហារដ៏ពិត ហើយឈាមរបស់ខ្ញុំជាភេសជ្ជៈដ៏ពិត។
56. អ្នកណាបរិភោគសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ។
57. ព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គមានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះវរបិតាជាយ៉ាងណា នោះអស់អ្នកដែលបរិភោគខ្ញុំនឹងមានជីវិតដោយសារខ្ញុំជាយ៉ាងនោះដែរ។
58. នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌ មិនមែនដូចជានំបុ័ងដែលដូនតារបស់អ្នករាល់គ្នាបានបរិភោគហើយស្លាប់នោះទេ ផ្ទុយទៅវិញ អ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច»។
59. ព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះ នៅពេលកំពុងបង្រៀនក្នុងសាលាប្រជុំនៅក្រុងកាពើណិម។
60. ពេលពួកសិស្សរបស់ព្រះអង្គជាច្រើនបានឮដូច្នេះ ពួកគេក៏និយាយថា៖ «ពាក្យនេះហួសហេតុពេក តើអ្នកណាអាចទទួលយកបាន?»