46. ហើយគ្មានអ្នកណាធ្លាប់ឃើញព្រះវរបិតាឡើយ លើកលែងតែព្រះមួយអង្គ ដែលយាងមកពីព្រះជាម្ចាស់ប៉ុណ្ណោះ គឺព្រះអង្គនេះហើយបានឃើញព្រះវរបិតា។
47. ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។
48. ខ្ញុំនេះហើយជានំប៉័ងជីវិត
49. កាលនៅទីរហោឋាន ដូនតារបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា ហើយបានស្លាប់អស់ទៅ
50. ប៉ុន្ដែ នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌ អ្នកណាដែលបរិភោគ អ្នកនោះមិនស្លាប់ឡើយ។
51. ខ្ញុំជានំប៉័ងជីវិតដែលចុះមកពីស្ថានសួគ៌ បើអ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច ហើយនំប៉័ងដែលខ្ញុំនឹងឲ្យ ដើម្បីឲ្យមនុស្សលោកមានជីវិតនោះ គឺជារូបសាច់របស់ខ្ញុំ»។
52. ពេលនោះ ពួកជនជាតិយូដាជជែកគ្នាថា៖ «តើអ្នកនេះអាចឲ្យសាច់របស់គាត់មកយើងបរិភោគបានយ៉ាងដូចម្តេច?»