46. ក្រោយមក ព្រះយេស៊ូបានយាងមកដល់ភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត ជាភូមិដែលព្រះអង្គបានធ្វើទឹកឲ្យត្រលប់ជាស្រាទំពាំងបាយជូរ ហើយនៅទីនោះមានមន្ត្រីម្នាក់ មានកូនប្រុសឈឺនៅឯក្រុងកាពើណិម
47. ពេលគាត់ឮថាព្រះយេស៊ូកំពុងយាងពីស្រុកយូដាមកស្រុកកាលីឡេ នោះគាត់ក៏ចេញទៅជួបព្រះអង្គ ហើយអង្វរសុំឲ្យព្រះអង្គយាងទៅប្រោសកូនប្រុសរបស់គាត់ ដ្បិតកូននោះជិតស្លាប់ហើយ។
48. ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «បើអ្នករាល់គ្នាមិនឃើញទីសំគាល់ និងការអស្ចារ្យទេ នោះអ្នករាល់គ្នាមុខជាមិនជឿឡើយ»
49. មន្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមអញ្ជើញទៅមុនពេលកូនរបស់ខ្ញុំស្លាប់»