7. ដូច្នេះ កុំឆ្ងល់ឡើយដែលខ្ញុំប្រាប់អ្នកថា អ្នកត្រូវកើតជាថ្មី
8. ខ្យល់បក់ទៅទីណាតាមតែវាចង់ទៅ ហើយអ្នកឮស្នូររបស់វា ប៉ុន្ដែអ្នកមិនដឹងថា វាមកពីណា ឬទៅណាទេ រីឯអស់អ្នកដែលកើតពីព្រះវិញ្ញាណក៏ដូច្នេះដែរ»។
9. លោកនីកូដេមសួរព្រះអង្គទៀតថា៖ «តើការទាំងនេះអាចកើតឡើងយ៉ាងដូចម្តេច?»
10. ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ហើយអ្នកមិនយល់ការនេះទេឬ?
11. ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា យើងប្រាប់ពីការដែលយើងបានដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ ប៉ុន្ដែអ្នករាល់គ្នាមិនទទួលយកសេចក្ដីបន្ទាល់របស់យើងទេ
12. ដូច្នេះបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុលោកិយ អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុស្ថានសួគ៌វិញ តើអ្នករាល់គ្នានឹងជឿយ៉ាងដូចម្ដេចបាន?
13. មិនដែលមានអ្នកណាធ្លាប់ទៅដល់ស្ថានសួគ៌ទេ មានតែព្រះអង្គដែលបានយាងចុះពីស្ថានសួគ៌ប៉ុណ្ណោះ គឺជាកូនមនុស្សនោះហើយ។
14. លោកម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោឋានយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ
15. ដើម្បីឲ្យអស់អ្នកដែលជឿលើកូនមនុស្សមានជីវិតអស់កល្បជានិច្ច
16. ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ