យ៉ូហាន 3:29-35 Khmer Christian Bible (KCB)

29. អ្នកណា​រៀប​ការ​នឹង​កូន​ក្រមុំ អ្នក​នោះ​ហើយ​ជា​កូនកំលោះ រីឯ​​មិត្ត​សម្លាញ់​​របស់​កូនកំលោះ​ដែល​ឈរ​ស្តាប់​កូន​កំលោះ នោះ​ក៏​ត្រេក​អរជា​ខ្លាំង​ចំពោះ​សំឡេង​របស់កូន​កំលោះ​​ដែរ ដូច្នេះ អំណរ​របស់​ខ្ញុំ​បរិបូរ​ហើយ​

30. ដ្បិត​​ព្រះអង្គ​ត្រូវ​តម្កើង​ឡើង ឯ​ខ្ញុំ​ត្រូវ​បន្ទាប​ចុះ​​វិញ​

31. ហើយ​ព្រះ​មួយ​អង្គដែល​យាង​មក​​ពី​ស្ថានលើ ព្រះអង្គ​គង់​ខ្ពស់​លើស​ទាំង​អស់ រីឯ​​អ្នក​ដែល​នៅក្នុង​លោកិយ​នេះ គេ​កើត​ពី​លោកិយ​មក និង​​និយាយ​តាម​របៀប​លោកិយ​ដែរ ប៉ុន្ដែព្រះ​មួយអង្គ​ដែល​យាង​មកពី​ស្ថាន​សួគ៌ ព្រះអង្គគង់​ខ្ពស់​លើស​ទាំង​អស់​

32. ព្រះអង្គធ្វើ​បន្ទាល់​អំពីអ្វី​ដែល​ព្រះអង្គ​បាន​ឃើញ និង​បាន​ឮ ប៉ុន្ដែ​គ្មាន​អ្នកណាទទួលយកសេចក្ដីបន្ទាល់របស់ព្រះអង្គទេ

33. ប៉ុន្ដែ​អ្នកណា​ទទួល​យក​សេចក្តី​បន្ទាល់​របស់​ព្រះអង្គ អ្នក​នោះ​ក៏​អះអាង​ដែរ​ថា​ ព្រះជាម្ចាស់​ពិតត្រង់

34. ដ្បិត​ព្រះ​មួយ​អង្គ​ដែលព្រះជាម្ចាស់​បាន​ចាត់​ឲ្យមក​​នោះ ព្រះអង្គ​ថ្លែង​ពី​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ ដ្បិត​ព្រះជាម្ចាស់​​ប្រទាន​ព្រះ​វិញ្ញាណ​មក​ដោយ​គ្មាន​កម្រិត

35. គឺ​ព្រះវរបិតា​ស្រឡាញ់​ព្រះរាជ​បុត្រា និងបាន​​ប្រគល់​អ្វីៗទាំង​អស់​មក​ក្នុង​ព្រះហស្ដ​របស់​​ព្រះ​រាជ​បុត្រា​

យ៉ូហាន 3