21. ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ គេមកឯពន្លឺ ដើម្បីឲ្យការប្រព្រឹត្តិរបស់គេត្រូវបានបើកសំដែងឲ្យដឹងថា គេបានធ្វើនៅក្នុងព្រះជាម្ចាស់មែន»។
22. បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបានមកក្នុងស្រុកយូដា ហើយព្រះអង្គក៏ស្នាក់នៅទីនោះជាមួយពួកគេ និងធ្វើពិធីជ្រមុជទឹកឲ្យពួកគេដែរ
23. រីឯលោកយ៉ូហាន គាត់ក៏ធ្វើពិធីជ្រមុជទឹកនៅអេណូនដែរ គឺនៅជិតសាលីម ព្រោះនៅទីនោះមានទឹកច្រើន ហើយមានមនុស្សមកទទួលពិធីជ្រមុជទឹក។
24. លោកយ៉ូហានមិនទាន់ជាប់គុកទេ។
25. ពេលនោះ កើតមានការជជែកដេញដោលគ្នារវាងពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់អំពីពិធីជម្រះកាយ
26. ដូច្នេះពួកគេក៏មកជួបលោកយ៉ូហានប្រាប់ថា៖ «លោកគ្រូ អ្នកដែលបាននៅជាមួយលោកកាលនៅត្រើយម្ខាងនៃអូរយ័រដាន់ គឺជាអ្នកដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ មើល៍ គាត់កំពុងធ្វើពិធីជ្រមុជទឹកដែរ ហើយមនុស្សគ្រប់គ្នានាំគ្នាទៅឯគាត់»។
27. លោកយ៉ូហានតបវិញថា៖ «គ្មានមនុស្សណាម្នាក់អាចទទួលបានអ្វីទេ លុះត្រាតែព្រះជាម្ចាស់ប្រទានពីស្ថានសួគ៌មក
28. ហើយអ្នករាល់គ្នាផ្ទាល់ជាសាក្សីអំពីខ្ញុំ កាលដែលខ្ញុំប្រាប់ថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ ប៉ុន្ដែព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុនព្រះអង្គប៉ុណ្ណោះ
29. អ្នកណារៀបការនឹងកូនក្រមុំ អ្នកនោះហើយជាកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្តាប់កូនកំលោះ នោះក៏ត្រេកអរជាខ្លាំងចំពោះសំឡេងរបស់កូនកំលោះដែរ ដូច្នេះ អំណររបស់ខ្ញុំបរិបូរហើយ
30. ដ្បិតព្រះអង្គត្រូវតម្កើងឡើង ឯខ្ញុំត្រូវបន្ទាបចុះវិញ