1. នៅពេលនោះ មានបុរសម្នាក់មកពីខាងគណៈផារិស៊ីឈ្មោះនីកូដេម ដែលជាអ្នកដឹកនាំរបស់ជនជាតិយូដា
2. គាត់បានមកជួបព្រះយេស៊ូទាំងយប់ទូលថា៖ «លោកគ្រូ យើងដឹងថា លោកជាគ្រូមកពីព្រះជាម្ចាស់មែន ដ្បិតទីសំគាល់អស្ចារ្យដែលលោកកំពុងធ្វើទាំងនេះ គ្មានអ្នកណាអាចធ្វើបានទេ លើកលែងតែព្រះជាម្ចាស់គង់ជាមួយប៉ុណ្ណោះ»
3. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតជាថ្មី អ្នកនោះមិនអាចឃើញនគរព្រះជាម្ចាស់បានទេ»។
4. លោកនីកូដេមក៏សួរព្រះអង្គថា៖ «តើមនុស្សដែលចាស់ទៅហើយ គេអាចកើតម្ដងទៀតយ៉ាងដូចម្តេចបាន? គេមិនអាចចូលទៅក្នុងផ្ទៃម្ដាយ រួចកើតមកម្តងទៀតបានទេ»។
5. ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតពីទឹក និងព្រះវិញ្ញាណទេ អ្នកនោះមិនអាចចូលទៅក្នុងនគរព្រះជាម្ចាស់បានឡើយ
6. ដ្បិតអ្វីដែលកើតពីសាច់ឈាម នោះជាសាច់ឈាម ប៉ុន្ដែអ្វីដែលកើតពីវិញ្ញាណ នោះជាវិញ្ញាណ