8. បន្ទាប់មក សិស្សម្នាក់ដែលមកដល់ផ្នូរមុនបានចូលទៅដែរ រួចគាត់ក៏ឃើញ ហើយជឿ
9. ប៉ុន្ដែទោះជាយ៉ាងណាក្ដី ពួកគេមិនទាន់យល់នៅឡើយអំពីបទគម្ពីរដែលចែងថា ព្រះអង្គត្រូវរស់ពីការសោយទិវង្គតឡើងវិញ
10. ដូច្នេះសិស្សទាំងពីរនោះក៏ទៅផ្ទះរបស់ពួកគេវិញ។
11. រីឯនាងម៉ារាវិញបានឈរយំខាងក្រៅផ្នូរ ពេលនាងកំពុងយំ នាងក៏ឱនទៅក្នុងផ្នូរ
12. ហើយឃើញទេវតាពីរនាក់ស្លៀកពាក់សកំពុងអង្គុយនៅកន្លែងដែលគេផ្តេកសពព្រះយេស៊ូ គឺម្នាក់នៅខាងក្បាល និងម្នាក់ទៀតនៅខាងចុងជើង។
13. ទេវតាទាំងនោះបានសួរនាងថា៖ «នាងអើយ ហេតុអ្វីនាងយំ?» នាងឆ្លើយប្រាប់ថា៖ «ពួកគេបានយកព្រះអម្ចាស់របស់ខ្ញុំ ខ្ញុំមិនដឹងថាពួកគេដាក់ព្រះអង្គនៅកន្លែងណាទេ!»
14. ពេលប្រាប់អំពីសេចក្ដីទាំងនេះហើយ នាងក៏បែរក្រោយ ហើយឃើញព្រះយេស៊ូកំពុងឈរ ប៉ុន្ដែនាងមិនស្គាល់ថា នោះជាព្រះយេស៊ូទេ។