1. នៅព្រលឹមស្រាងៗក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ កាលងងឹតនៅឡើយ នាងម៉ារាអ្នកក្រុងម៉ាក់ដាឡាបានទៅឯផ្នូរ នាងក៏ឃើញថ្មនៅមាត់ផ្នូរត្រូវគេយកចេញទៅហើយ
2. ពេលនោះនាងក៏រត់ទៅឯលោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះយេស៊ូស្រឡាញ់ ហើយប្រាប់ពួកគេថា៖ «មានគេយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងមិនដឹងថា គេដាក់ព្រះអង្គនៅកន្លែងណាទេ»។
3. ដូច្នេះលោកពេត្រុស និងសិស្សម្នាក់នោះក៏បានចេញទៅឯផ្នូរ
4. អ្នកទាំងពីរក៏រត់ទៅជាមួយគ្នា ប៉ុន្ដែសិស្សម្នាក់ទៀតនោះបានរត់លឿនជាងលោកពេត្រុស ហើយបានទៅដល់ផ្នូរមុន។
5. ពេលគាត់ឱនចុះ នោះក៏ឃើញមានតែក្រណាត់ទេសឯកប៉ុណ្ណោះ ប៉ុន្ដែគាត់មិនបានចូលទៅទេ។
6. បន្ទាប់មក លោកស៊ីម៉ូនពេត្រុសក៏មកដល់តាមក្រោយដែរ គាត់ចូលទៅក្នុងផ្នូរ ហើយឃើញក្រណាត់នៅទីនោះ
7. រីឯកន្សែងដែលបានរុំព្រះសិររបស់ព្រះអង្គមិននៅជាមួយក្រណាត់ទេសឯកនោះទេ គឺបានឆ្មូលទុកនៅកន្លែងមួយដោយឡែក។
8. បន្ទាប់មក សិស្សម្នាក់ដែលមកដល់ផ្នូរមុនបានចូលទៅដែរ រួចគាត់ក៏ឃើញ ហើយជឿ
9. ប៉ុន្ដែទោះជាយ៉ាងណាក្ដី ពួកគេមិនទាន់យល់នៅឡើយអំពីបទគម្ពីរដែលចែងថា ព្រះអង្គត្រូវរស់ពីការសោយទិវង្គតឡើងវិញ
10. ដូច្នេះសិស្សទាំងពីរនោះក៏ទៅផ្ទះរបស់ពួកគេវិញ។