5. ម្ដាយរបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ «ចូរធ្វើតាមអ្វីដែលកូនខ្ញុំប្រាប់ចុះ»។
6. នៅទីនោះ គេបានដាក់ពាងថ្មប្រាំមួយសម្រាប់ពិធីជម្រះកាយរបស់ជនជាតិយូដា ហើយពាងនីមួយៗមានចំណុះពីរ ឬបីអម្រែក។
7. ព្រះយេស៊ូមានបន្ទូលទៅពួកអ្នកបម្រើថា៖ «ចូរចាក់ទឹកបំពេញពាងទាំងអស់ទៅ!» ពួកគេក៏ចាក់ទឹកបំពេញដល់មាត់ពាង។
8. ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ឥឡូវនេះ ចូរដងទឹក ហើយយកទៅឲ្យមេការចុះ» ពួកគេក៏ដងទឹក ហើយយកទៅ។