យ៉ូហាន 2:13-15 Khmer Christian Bible (KCB)

13. ពេល​នោះ​ ថ្ងៃ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​កំពុង​ខិត​ជិត​មក​ដល់​ ព្រះយេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​

14. ហើយ​ពេល​ព្រះអង្គ​ឃើញ​ពួកអ្នក​លក់​គោ​ ចៀម​ និង​ព្រាប​ ព្រមទាំង​ពួកអ្នក​ប្ដូរ​ប្រាក់​កំពុង​អង្គុយ​លក់​ដូរ​នៅ​ក្នុង​ព្រះវិហារ​

15. ព្រះអង្គ​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់​ ដេញ​ពួកគេ​ទាំង​អស់​គ្នា​ចេញ​ពី​ព្រះវិហារ​ ទាំង​ចៀម​ ទាំង​គោ ​រួច​ព្រះអង្គ​ចាក់​ប្រាក់​របស់​ពួកអ្នក​ប្ដូរ​ប្រាក់​ចោល​ ព្រមទាំង​ផ្កាប់​តុ​ទាំង​នោះ​ទៀត​ផង​

យ៉ូហាន 2