15. អ្វីៗដែលព្រះវរបិតាមានគឺជារបស់ខ្ញុំ ហេតុនេះបានជាខ្ញុំប្រាប់ថា ព្រះអង្គនឹងទទួលយកអ្វីៗជារបស់ខ្ញុំមកប្រាប់ឲ្យអ្នករាល់គ្នាដឹង។
16. នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្ដែបន្តិចក្រោយមក អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។
17. ដូច្នេះពួកសិស្សរបស់ព្រះអង្គខ្លះបាននិយាយគ្នាថា៖ «តើមានន័យយ៉ាងដូចម្ដេចដែលព្រះអង្គមានបន្ទូលមកយើងថា នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្ដែបន្តិចក្រោយមក អ្នករាល់គ្នានឹងឃើញខ្ញុំវិញ ហើយមានបន្ទូលទៀតថាព្រោះខ្ញុំទៅឯព្រះវរបិតា?»
18. ពេលនោះពួកគេនិយាយថា៖ «តើព្រះអង្គប្រាប់ថា បន្តិចទៀតនេះមានន័យយ៉ាងដូចម្តេច? យើងមិនយល់អ្វីដែលព្រះអង្គមានបន្ទូលនោះទេ»។
19. ប៉ុន្ដែពេលព្រះយេស៊ូជ្រាបថា ពួកគេចង់សួរព្រះអង្គ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាកំពុងសួរគ្នាអំពីពាក្យនេះឬ ដែលខ្ញុំប្រាប់ថា បន្តិចទៀតនេះ អ្នករាល់គ្នានឹងលែងឃើញខ្ញុំហើយ ប៉ុន្ដែបន្តិចក្រោយមកអ្នករាល់គ្នានឹងឃើញខ្ញុំវិញ?