25. នេះដើម្បីឲ្យសម្រេចតាមសេចក្តីដែលបានចែងទុកក្នុងគម្ពីរវិន័យរបស់ពួកគេថា គេបានស្អប់ខ្ញុំដោយគ្មានហេតុផល
26. ប៉ុន្ដែនៅពេលអ្នកជំនួយមកដល់ ជាអ្នកដែលខ្ញុំនឹងចាត់ពីព្រះវរបិតាឲ្យមកឯអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញពីព្រះវរបិតាមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ
27. ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំតាំងពីដំបូងមក។