យ៉ូហាន 11:8-19 Khmer Christian Bible (KCB)

8. ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ​ ពួក​ជនជាតិ​យូដា​ទើប​តែ​រក​គប់​លោកគ្រូ​ តើ​លោកគ្រូ​គិត​ទៅ​ទី​នោះ​ទៀត​ឬ?»​

9. ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «តើ​នៅ​ពេល​ថ្ងៃ​មិន​មាន​ដប់​ពីរ​ម៉ោង​ទេ​ឬ?​ បើ​អ្នកណា​ដើរ​នៅ​ពេល​ថ្ងៃ​ នោះ​មិន​ជំពប់​ជើង​ឡើយ​ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភពលោក​នេះ​

10. ប៉ុន្ដែ​បើ​អ្នកណា​ដើរ​នៅ​ពេល​យប់​ អ្នក​នោះ​ត្រូវ​ជំពប់​ជើង​ហើយ​ ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​អ្នក​នោះ​ទេ»។​

11. ក្រោយពី​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ឡាសារ​ ជា​មិត្ត​សម្លាញ់​របស់​យើង​ គាត់​បាន​ដេក​លក់​ទៅ​ហើយ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់»​

12. ពេល​នោះពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​គាត់​ដេក​លក់​ គាត់​នឹង​ជា​វិញ​មិន​ខាន»។​

13. ព្រះយេស៊ូ​មាន​បន្ទូល​អំពី​ការ​ស្លាប់​របស់​ឡាសារ​ ប៉ុន្ដែ​ពួក​សិស្ស​ស្មាន​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​អំពី​ការ​ដេក​លក់​ធម្មតា​

14. ហេតុនេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ត្រង់ៗ​ថា៖​ «ឡាសារ​ស្លាប់​ហើយ!​

15. ហើយ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ខ្ញុំ​ត្រេកអរ​ណាស់​ដែល​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ជឿ​ ដូច្នេះ​ចូរ​យើង​ទៅ​ឯ​គាត់»។​

16. ពេល​នោះ​លោក​ថូម៉ាស​ ហៅ​ឌីឌីម​ ក៏​និយាយ​ទៅ​ពួក​សិស្ស​ ជា​គូកន​របស់​គាត់​ថា៖​ «ចូរ​យើង​ទៅ​ស្លាប់​ជាមួយ​គាត់​ដែរ»។​

17. ពេល​ព្រះយេស៊ូ​យាង​ទៅ​ដល់​ហើយ​ ព្រះអង្គ​ជ្រាប​ថា​ ឡាសារ​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​បួន​ថ្ងៃ​មក​ហើយ។​

18. ក្រុង​បេថានី​ នៅ​ជិត​ក្រុង​យេរូសាឡិម​ មាន​ចម្ងាយ​ប្រហែល​បី​គីឡូម៉ែត្រ​ប៉ុណ្ណោះ​

19. ហើយ​មាន​ពួក​ជនជាតិ​យូដា​ជាច្រើន​បាន​មក​ជួប​នាង​ម៉ាថា​ និង​ម៉ារា​ ដើម្បី​ជួយ​រំលែក​ទុក្ខ​ពួក​នាង​ដោយ​ព្រោះ​ប្អូន​ប្រុស​របស់​ពួក​នាង​

យ៉ូហាន 11