29. ពេលនាងម៉ារាបានឮដូច្នេះ ក៏ក្រោកឡើងយ៉ាងប្រញាប់ ហើយទៅជួបព្រះអង្គ
30. រីឯព្រះយេស៊ូមិនទាន់យាងចូលក្រុងនៅឡើយទេ ព្រះអង្គបានគង់នៅត្រង់កន្លែងដែលនាងម៉ាថាបានជួបមុននេះ។
31. ពេលពួកជនជាតិយូដាដែលកំពុងជួយរំលែកទុក្ខនាងម៉ារានៅក្នុងផ្ទះបានឃើញនាងម៉ារាក្រោកឡើងយ៉ាងប្រញាប់ចេញទៅដូច្នេះ ពួកគេក៏ទៅតាមដោយគិតថា នាងទៅយំនៅឯផ្នូរ។