14. ហេតុនេះហើយបានជាព្រះយេស៊ូមានបន្ទូលទៅពួកគេត្រង់ៗថា៖ «ឡាសារស្លាប់ហើយ!
15. ហើយដោយព្រោះអ្នករាល់គ្នា ខ្ញុំត្រេកអរណាស់ដែលខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាជឿ ដូច្នេះចូរយើងទៅឯគាត់»។
16. ពេលនោះលោកថូម៉ាស ហៅឌីឌីម ក៏និយាយទៅពួកសិស្ស ជាគូកនរបស់គាត់ថា៖ «ចូរយើងទៅស្លាប់ជាមួយគាត់ដែរ»។
17. ពេលព្រះយេស៊ូយាងទៅដល់ហើយ ព្រះអង្គជ្រាបថា ឡាសារត្រូវបានបញ្ចុះនៅក្នុងផ្នូរបួនថ្ងៃមកហើយ។
18. ក្រុងបេថានី នៅជិតក្រុងយេរូសាឡិម មានចម្ងាយប្រហែលបីគីឡូម៉ែត្រប៉ុណ្ណោះ
19. ហើយមានពួកជនជាតិយូដាជាច្រើនបានមកជួបនាងម៉ាថា និងម៉ារា ដើម្បីជួយរំលែកទុក្ខពួកនាងដោយព្រោះប្អូនប្រុសរបស់ពួកនាង
20. កាលនាងម៉ាថាឮថា ព្រះយេស៊ូយាងមកដល់ហើយ នោះនាងក៏ចេញទៅទទួលព្រះអង្គ ប៉ុន្ដែនាងម៉ារាវិញ អង្គុយនៅក្នុងផ្ទះ។
21. នាងម៉ាថាទូលព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! បើព្រះអង្គគង់នៅទីនេះ នោះប្អូនប្រុសរបស់ខ្ញុំមិនស្លាប់ឡើយ