11. ក្រោយពីមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ឡាសារ ជាមិត្តសម្លាញ់របស់យើង គាត់បានដេកលក់ទៅហើយ ប៉ុន្ដែខ្ញុំនឹងទៅដាស់គាត់»
12. ពេលនោះពួកសិស្សទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! បើគាត់ដេកលក់ គាត់នឹងជាវិញមិនខាន»។
13. ព្រះយេស៊ូមានបន្ទូលអំពីការស្លាប់របស់ឡាសារ ប៉ុន្ដែពួកសិស្សស្មានថា ព្រះអង្គកំពុងមានបន្ទូលអំពីការដេកលក់ធម្មតា
14. ហេតុនេះហើយបានជាព្រះយេស៊ូមានបន្ទូលទៅពួកគេត្រង់ៗថា៖ «ឡាសារស្លាប់ហើយ!
15. ហើយដោយព្រោះអ្នករាល់គ្នា ខ្ញុំត្រេកអរណាស់ដែលខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាជឿ ដូច្នេះចូរយើងទៅឯគាត់»។
16. ពេលនោះលោកថូម៉ាស ហៅឌីឌីម ក៏និយាយទៅពួកសិស្ស ជាគូកនរបស់គាត់ថា៖ «ចូរយើងទៅស្លាប់ជាមួយគាត់ដែរ»។
17. ពេលព្រះយេស៊ូយាងទៅដល់ហើយ ព្រះអង្គជ្រាបថា ឡាសារត្រូវបានបញ្ចុះនៅក្នុងផ្នូរបួនថ្ងៃមកហើយ។
18. ក្រុងបេថានី នៅជិតក្រុងយេរូសាឡិម មានចម្ងាយប្រហែលបីគីឡូម៉ែត្រប៉ុណ្ណោះ
19. ហើយមានពួកជនជាតិយូដាជាច្រើនបានមកជួបនាងម៉ាថា និងម៉ារា ដើម្បីជួយរំលែកទុក្ខពួកនាងដោយព្រោះប្អូនប្រុសរបស់ពួកនាង